កម្រិតសិក្សា

កម្រិតសិក្សា៖

       បច្ចុប្បន្ន សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPU) បានកំពុងតែផ្តល់នូវសេវាកម្មសិក្សាដល់និស្សិតគ្រប់ជំនាន់ ទៅតាមកម្រិតសិក្សាដូចខាងក្រោម៖

        - ការសិក្សាជំនាញវគ្គខ្លី

        - ការសិក្សាថ្នាក់បរិញ្ញាបត្ររង (ឆ្នាំទី១ និងទី២)

        - ការសិក្សាថ្នាក់បរិញ្ញាបត្រ (ឆ្នាំទី១ ទី២ ទី៣ និងទី៤)

        - ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (ឆ្នាំទី១ និងទី២)

        - ការសិក្សាថ្នាក់បណ្ឌិត

និស្សិតអាចជ្រើសរើសនូវជំនាញទៅតាមចំណូលចិត្ត តាមមហាវិទ្យាល័យដូចតទៅ៖

        - មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងទេសចរណ៍៖

                       ~ គណនេយ្យ

                       ~ គ្រប់គ្រង

                       ~ ទីផ្សារ

                       ~ គ្រប់សណ្ឋាគារ-ទេសចរណ៍

                       ~ គ្រប់គ្រប់ឡូជីស្ទីក

        - មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច៖

                       ~ ហិរញ្ញវត្ថុ-ធនាគារ

                       ~ អភិវឌ្ឍសេដ្ឋកិច្ច

                       ~ រដ្ឋបាលសាធារណៈ

                       ~ ច្បាប់

                       ~ ទំនាក់ទំនងអន្តរជាតិ

        - មហាវិទ្យាល័យវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា៖

                       ~ វិទ្យាសាស្ត្រកុំព្យូទ័រ

                       ~ គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

                       ~ វិស្វកម្មទូរគមនាគមន៍

        - មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ៖

                       ~ ភាសាអង់គ្លេសអប់រំ

                       ~ ភាសាអង់គ្លេសពាណិជ្ជកម្ម

ជាមួយគ្នាផងនេះដែរ និស្សិតសិក្សាត្រូវអនុវត្តតាមបទបញ្ញត្តិនិស្សិតចាំបាច់សម្រាប់ការសិក្សាដូចខាងក្រោម៖

        - និស្សិតមានសិទ្ធិចូលរួមប្រឡងបញ្ចប់ឆមាសនីមួយៗបានលុះត្រាតែបានចូលសិក្សាយ៉ាងតិចបំផុត ៧៥(ចិតសិប)% នៃម៉ោងសិក្សាលើមុខវិជ្ជានោះ៖

                + និស្សិតអវត្តមានមានច្បាប់ និងអត់ច្បាប់ចំនួន ១០(ដប់)ដង ឬអវត្តមានអត់ច្បាប់ចំនួន ០៨(ប្រាំបី)ដងលើមុខវិជ្ជា នឹងធ្លាក់លើមុខវិជ្ជានោះជាស្វ័យប្រវត្តិ

                       ~ ពិន្ទុ On-going Class Assessment (OCA) នឹងត្រូវបាត់បង់ គឺស្មើសូន្យ។

                       ~ និស្សិតនឹងទទួលបានឱកាសប្រឡងសង ដោយអត្រាពិន្ទុ ១០០/១០០។ និស្សិតដែលទទួលពិន្ទុលើសពី ៨០ នឹងត្រូវតម្រឹមត្រឹម ៨០។

                + និស្សិតមានសិទ្ធិសុំព្យួរការសិក្សាបានចំនួន ០២(ពីរ)ដង សម្រាប់កម្រិតបរិញ្ញាបត្រ (សិក្សារយៈពេល ០៤ឆ្នាំ) និងចំនួន ០១(មួយ)ដង សម្រាប់កម្រិតបរិញ្ញាបត្ររង ឬជាន់ខ្ពស់ (រយៈពេលសិក្សា ០២ឆ្នាំ)។ និស្សិតថ្នាក់បរិញ្ញាបត្រអាចព្យួរការសិក្សាបានតែនៅឆ្នាំទី២ ឬទី៣ ហើយការព្យួរការសិក្សាម្តងៗ មិនឱ្យលើសពីមួយឆ្នាំសិក្សា។ និស្សិតត្រូវដាក់ពាក្យសុំព្យួរការសិក្សាមកនាយកដ្ឋានសិក្សាឱ្យបានយ៉ាងតិច ១៥(ដប់ប្រាំ)ថ្ងៃមុនថ្ងៃចូលរៀន។ ករណីដែលមិនបានបំពេញលក្ខខណ្ឌកំណត់ខាងលើ៖

                       ~ សាកលវិទ្យាល័យ នឹងមិនចេញវិញ្ញាបនបត្រ លិខិតបញ្ជាក់ការសិក្សា ឬព្រឹត្តបត្រពិន្ទុ ឱ្យនិស្សិត ល្គឹកណានិស្សិតបានបង់ថ្លៃសិក្សានៅឆមាសចុងក្រោយដែលខ្លួនបានបោះបង់។

                       ~ និស្សិតនឹងត្រូវបានលុបឈ្មោះពីបញ្ជីសាកលវិទ្យាល័យ។

        - ការសិក្សាកម្រិតបរិញ្ញាបត្ររងមានរយៈពេលយូរបំផុត ០៣(បី)ឆ្នាំ។

        - ការសិក្សាកម្រិតបរិញ្ញាបត្រមានរយៈពេលយូរបំផុត ០៦(ប្រាំមួយ)ឆ្នាំ។

        - ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់មានរយៈពេលមិនលើសទី ០៣(បី)ឆ្នាំ។

        - ការសិក្សាកម្រិតបណ្ឌិតមានរយៈពេលមិនលើសពី ០៦(ប្រាំមួយ)ឆ្នាំ (ពេញម៉ោង)។

Facebook Page

កម្មវិធីបោះជំរុំយុវជនអាស៊ាន ២០...

Post Date : 26-May-2017

  PPIU បញ្ជូននិស្សិតប្រាំរូបទៅចូលរួមកម្មវិធី BSRU-ASEAN Youth Camp 2017 នៅសាកលវិទ្យាល័យដៃគូ ...

ពិធីចុះហត្ថលេខាលើអនុស្សរណៈ...

Post Date : 22-May-2017

 សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និង វិជ្ជាស្ថាន Asian Institute of Technology (AIT) ចុ...

សិក្សាសាលាស្តីពី“ ការអភិវឌ្ឍជា...

Post Date : 23-May-2017

សិក្សាសាលាស្តីពី“ ការអភិវឌ្ឍជាជីពសម្រាប់អនាគតនិស្សិត ”

កាលពីថ្ងៃទី០៣ ខែឧសភា...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ និង...

Post Date : 22-May-2017

ដំណើរទស្សនកិច្ចសិក្សានៃនិស្សិតសាកលវិទ្យាល័យបានសម្តេចចាវប្រ៉ាយ៉ារ៉ាឆាផាត (BSRU) មកកាន់ សាកលវិទ្យាល...

កាលបរិច្ឆេទប្រឡងថ្នាក់បរិញ្ញាប...

Post Date : 23-May-2017

សេចក្តីជូនដំណឹង


នាយកដ្ឋានសិក្សា នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាត...

PPIU បញ្ជូននិស្សិតទៅចូលរួមកម្ម...

Post Date : 27-May-2017

PPIU បញ្ជូននិស្សិតពីររូបទៅចូលរួមកម្មវិធី UBU Language and Culture Camp 2017

...

គណៈប្រតិភូនៃ Sakura Internatio...

Post Date : 17-Jun-2017

កាលពីថ្ងៃពុធទី 15 ខែមិថុនា ឆ្នាំ 2017 នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU), លោកស្រីទេពកុលាប សាក...

ពិធីចែកសញ្ញាបត្រ

Post Date : 17-May-2017

សេចក្តីជូនដំណឹងស្តីពីពិធីប្រគល់សញ្ញាបត្រជូននិសិ្ស?

Count Visitor

hit counter