ការសិក្សា

កម្មវិធីសិក្សា 


          សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ មានបេសកកម្មសំខាន់របស់ខ្លួន ក្នុងការអភិវឌ្ឍ ធនធានមនុស្សប្រកបដោយគុណភាព ឧត្តមភាព និងនវានុវត្តន៍ពិតប្រាកដ ដើម្បីបណ្តុះបណ្តាល និស្សិតឱ្យក្លាយជាបញ្ញាវន្តប្រកបដោយមនសិការវិជ្ជាជីវៈ ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍ ប្រទេសជាតិ តំបន់ និងពិភពលោក។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ សាកលវិទ្យាល័យ បានសម្រិតសម្រាំងកម្មវិធីសិក្សា និងជ្រើសរើសបុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ប្រកប ដោយគុណវឌ្ឍិ និងបទពិសោធន៍ខ្ពស់។ លើសពីនេះទៀត សាកលវិទ្យាល័យព្យាយាមអប់រំ និស្សិតឱ្យប្រកបដោយសុជីវធម៌ សីលធម៌ និងគុណធម៌។

          សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ផ្តល់នូវការបណ្តុះបណ្តាលភាសាបរទេស និង​ការអប់រំជំនាញវិជ្ជាជីវៈ បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ ការបណ្តុះបណ្តាល ភាសាបរទេស មាននៅមជ្ឈមណ្ឌលភាសាបរទេស (International Language Center – ILC) ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យផ្ទាល់តែម្តង។ ចំណែកការ​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ បរិញ្ញាបត្ររង បរិញ្ញាបត្រ ស្ថិតក្រោមការគ្រប់គ្រង​របស់​មហាវិទ្យាល័យ (Faculties) ដែលមានជំនាញដូចជា៖

        ១- ជំនាញហិរញ្ញវត្ថុ-ធនាគារ
        ២- ជំនាញគណនេយ្យ
        ៣- ជំនាញអភិវឌ្ឍសេដ្ឋកិច្ច
        ៤- ជំនាញគ្រប់គ្រង
        ៥- ជំនាញទីផ្សារ
        ៦-​​​ ជំនាញគ្រប់គ្រងសណ្ឋាគារ-ទេសចរណ៍
        ៧- ជំនាញច្បាប់
        ៨- ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ

​​        ៩- ជំនាញភាសាអង់គ្លេស៖ អប់រំ និងពាណិជ្ជកម្ម

​​​​​​        ១០- ជំនាញទំនាក់ទំនងអន្តរជាតិ

        ១១- ជំនាញ​​​គ្រប់គ្រងឡូជីស្ទីក ។

រីឯការអប់រំថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត ស្ថិតក្រោមការគ្រប់គ្រងរបស់​មហាវិទ្យាល័យក្រោយឧត្តមសិក្សា (Post-Graduate School) ។

 

Facebook Page

កម្មវិធីបោះជំរុំយុវជនអាស៊ាន ២០...

Post Date : 26-May-2017

  PPIU បញ្ជូននិស្សិតប្រាំរូបទៅចូលរួមកម្មវិធី BSRU-ASEAN Youth Camp 2017 នៅសាកលវិទ្យាល័យដៃគូ ...

ពិធីចុះហត្ថលេខាលើអនុស្សរណៈ...

Post Date : 22-May-2017

 សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និង វិជ្ជាស្ថាន Asian Institute of Technology (AIT) ចុ...

សិក្សាសាលាស្តីពី“ ការអភិវឌ្ឍជា...

Post Date : 23-May-2017

សិក្សាសាលាស្តីពី“ ការអភិវឌ្ឍជាជីពសម្រាប់អនាគតនិស្សិត ”

កាលពីថ្ងៃទី០៣ ខែឧសភា...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ និង...

Post Date : 22-May-2017

ដំណើរទស្សនកិច្ចសិក្សានៃនិស្សិតសាកលវិទ្យាល័យបានសម្តេចចាវប្រ៉ាយ៉ារ៉ាឆាផាត (BSRU) មកកាន់ សាកលវិទ្យាល...

កាលបរិច្ឆេទប្រឡងថ្នាក់បរិញ្ញាប...

Post Date : 23-May-2017

សេចក្តីជូនដំណឹង


នាយកដ្ឋានសិក្សា នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាត...

PPIU បញ្ជូននិស្សិតទៅចូលរួមកម្ម...

Post Date : 27-May-2017

PPIU បញ្ជូននិស្សិតពីររូបទៅចូលរួមកម្មវិធី UBU Language and Culture Camp 2017

...

គណៈប្រតិភូនៃ Sakura Internatio...

Post Date : 17-Jun-2017

កាលពីថ្ងៃពុធទី 15 ខែមិថុនា ឆ្នាំ 2017 នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU), លោកស្រីទេពកុលាប សាក...

ពិធីចែកសញ្ញាបត្រ

Post Date : 17-May-2017

សេចក្តីជូនដំណឹងស្តីពីពិធីប្រគល់សញ្ញាបត្រជូននិសិ្ស?

Count Visitor

hit counter