ការចូលរៀន

            ឆ្លើយតបទៅនឹងស្តង់ដារនៃគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា សាកលវិទ្យាល័យបានកំណត់យក ១ ក្រេឌីតនៃម៉ោងសិក្សាលើទ្រឹស្តីស្មើនឹង ១៥ ម៉ោង។ ១ ក្រេឌីតនៃការអនុវត្តនៅបន្ទប់ពិសោធន៍ស្មើនឹង ៣០​ ម៉ោង។ ១ ក្រេឌីត​នៃការ​អនុវត្ត​នៅតាម​រោងចក្រ  សហគ្រាស ការដ្ឋាន ឬកសិដ្ឋាន​ស្មើនឹង ៤៥ ម៉ោង។​ រាល់មុខវិជ្ជានីមួយៗ​ និស្សិតត្រូវទទួលពិន្ទុយ៉ាងតិចបំផុត ៦០ ឡើងទៅទើបជាប់ ពុំនោះសោត​នឹងត្រូវរៀន​មុខវិជ្ជានោះ​ឡើងវិញ។​ ក្នុងឆមាសនីមួយៗ បើនិស្សិតធ្លាក់ពី ៣ មុខវិជ្ជាឡើងទៅ នឹងត្រូវរៀនត្រួតឆមាស។ ករណីនិស្សិតធ្លាក់ ១ ឬ ២ មុខ និស្សិតត្រូវបានអនុញ្ញាតឲ្យឡើងថ្នាក់ តែត្រូវរៀនសង​ឲ្យបាន​ជាប់នូវ​​មុខវិជ្ជាដែលធ្លាក់។   គ្រប់កម្រិតសិក្សាទាំងអស់​និស្សិតត្រូវរៀនឲ្យបានជាប់​លើគ្រប់​មុខ​វិជ្ជា​ទើបមានសិទ្ធិ​​ប្រឡងបញ្ចប់ការសិក្សា។      និស្សិតដែលអាចចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បានលុះត្រាទទួលបានមធ្យមភាគ​សរុបយ៉ាងតិច ៣ (GPA is at least 3)។ និស្សិតដែលអាច​ចូលសិក្សាបន្ត​ថ្នាក់បណ្ឌិតបាន​លុះត្រាតែទទួលបាន​​មធ្យមភាគ​សរុប​យ៉ាងតិច ៣,៥ (បីកន្លះ) និងបានសសេរនិក្ខេបបទ​បញ្ចប់​ការសិក្សា​នៅថ្នាក់បរិញ្ញាបត្រជាន់​ខ្ពស់។

១. កម្មវិធីសិក្សា

         - ថ្នាក់បរិញ្ញាបត្ររង

         - ថ្នាក់បរិញ្ញាបត្រ

         - ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

         - ថ្នាក់បណ្ឌិត

២. តម្លៃសិក្សា

         - បង់រំលោះ

         - បង់តាមឆមាស

         - បង់មួយឆ្នាំ

         - បង់មួយចប់ការសិក្សា

៣. និស្សិតផ្ទេរពីសាកលវិទ្យាល័យនានា

៤. វេនសិក្សា

        - ព្រឹក

        - រសៀល

        - យប់

        - ចុងសប្តាហ៍​ (ថ្ងៃសៅ និងថ្ងៃអាទិត្យ)

លក្ខ័ណ្ឌចុះឈ្មោះចូលរៀន

១. ថ្នាក់បរិញ្ញាបត្ររង

        - ពាក្យសុំចូលរៀនមួយច្បាប់

        - រូបថតចំពីមុខផ្ទៃពណ៌ស (បុរសត្រូវពាក់​អាវធំ និងមានក្រវ៉ាត់ក នារីត្រូវពាក់អាវ​ពណ៌ស) ចំនួនប្រាំពីរសន្លឹក ទំហំ ៤x៦​

       - សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញា​បត្រមានតម្លៃសើ្ម ឬវិញ្ញាបនបត្របណ្តោះ​អាសន្នបញ្ជាក់ថាបានជាប់សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ ឬវិញ្ញាបនបត្របញ្ចាប់ការសិក្សាថ្នាក់ទី១២ ដោយមានបញ្ជាក់​ពីសាលាខេត្ត-ក្រុង​ ឬអាជ្ញាធរ​មានសមត្ថកិច្ច ។

២. ថ្នាក់បរិញ្ញាបត្រ

        - ពាក្យសុំចូលរៀនមួយច្បាប់

        - រូបថតចំពីមុខផ្ទៃពណ៌ស (បុរសត្រូវពាក់​អាវធំ និងមានក្រវ៉ាត់ក នារីត្រូវពាក់អាវ​ពណ៌ស) ចំនួនប្រាំពីរសន្លឹក ទំហំ ៤x៦​

        - សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញា​បត្រមានតម្លៃសើ្ម ឬវិញ្ញាបនបត្របណ្តោះ​អាសន្ន បញ្ជាក់ថាបានជាប់សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ដោយមានបញ្ជាក់​ពីសាលាខេត្ត-ក្រុង​ ឬអាជ្ញាធរ​មានសមត្ថកិច្ច ។

៣. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

        - ពាក្យសុំចូលរៀនមួយច្បាប់

        - រូបថតចំពីមុខផ្ទៃពណ៌ស (បុរសត្រូវពាក់​អាវធំ និងមានក្រវ៉ាត់ក នារីត្រូវពាក់អាវ​ពណ៌ស) ចំនួនប្រាំពីរសន្លឹក ទំហំ ៤x៦​

        - សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រ​សមមូល ដោយមានបញ្ជាក់​ពីសាលាខេត្ត-ក្រុង ឬអាជ្ញាធរមានសមត្ថកិច្ច។​​​

៤. ថ្នាក់បណ្ឌិត

        - ពាក្យសុំចូលរៀនមួយច្បាប់

        - រូបថតចំពីមុខផ្ទៃពណ៌ស (បុរសត្រូវពាក់​អាវធំ និងមានក្រវ៉ាត់ក នារីត្រូវពាក់អាវ​ពណ៌ស) ចំនួនប្រាំពីរសន្លឹក ទំហំ ៤x៦​

        - សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រ​សមមូលដោយមានបញ្ជាក់​ពីសាលាខេត្ត-ក្រុង ឬអាជ្ញាធរមានសមត្ថកិច្ច។​

ករណីដែលនិស្សិតធ្វើការបញ្ជាក់ឯកសារមិនទាន់ តម្រូវឲ្យពួកគាត់បំពេញពាក្យជំពាក់ឯកសារ​ ។

 

 

Facebook Page

កម្មវិធីបោះជំរុំយុវជនអាស៊ាន ២០...

Post Date : 26-May-2017

  PPIU បញ្ជូននិស្សិតប្រាំរូបទៅចូលរួមកម្មវិធី BSRU-ASEAN Youth Camp 2017 នៅសាកលវិទ្យាល័យដៃគូ ...

ពិធីចុះហត្ថលេខាលើអនុស្សរណៈ...

Post Date : 22-May-2017

 សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និង វិជ្ជាស្ថាន Asian Institute of Technology (AIT) ចុ...

សិក្សាសាលាស្តីពី“ ការអភិវឌ្ឍជា...

Post Date : 23-May-2017

សិក្សាសាលាស្តីពី“ ការអភិវឌ្ឍជាជីពសម្រាប់អនាគតនិស្សិត ”

កាលពីថ្ងៃទី០៣ ខែឧសភា...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ និង...

Post Date : 27-Jun-2017

ដំណើរទស្សនកិច្ចសិក្សានៃនិស្សិតសាកលវិទ្យាល័យបានសម្តេចចាវប្រ៉ាយ៉ារ៉ាឆាផាត (BSRU) មកកាន់ សាកលវិទ្យាល...

កាលបរិច្ឆេទប្រឡងថ្នាក់បរិញ្ញាប...

Post Date : 23-May-2017

សេចក្តីជូនដំណឹង


នាយកដ្ឋានសិក្សា នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាត...

PPIU បញ្ជូននិស្សិតទៅចូលរួមកម្ម...

Post Date : 27-May-2017

PPIU បញ្ជូននិស្សិតពីររូបទៅចូលរួមកម្មវិធី UBU Language and Culture Camp 2017

...

គណៈប្រតិភូនៃ Sakura Internatio...

Post Date : 17-Jun-2017

កាលពីថ្ងៃពុធទី 15 ខែមិថុនា ឆ្នាំ 2017 នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU), លោកស្រីទេពកុលាប សាក...

អបអរសាទរប្រាសាទសំបូរព្រៃគុកចូល...

Post Date : 10-Jul-2017

នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១០ព្រឹក បុគ្គលិក សាស្រ្តាចារ្យ និស្សិត សាកលវិទ្យាល័យ...

ការណែនាំដ៏សំខាន់អំពី SHARE Sch...

Post Date : 18-Jul-2017

ការណែនាំដ៏សំខាន់! SHARE Scholarship Program!

សេចក្តីប្រកាសនេះគឺសម្រាប់...

សិក្ខាសាលាស្តីពី “គោលនយោបាយអភិ...

Post Date : 02-Aug-2017

        កាលពីថ្ងៃទី០២​ ខែ​សីហា ឆ្នាំ២០១៧ វេលាម៉ោង ០៨​ព្រឹក នៅសាលប្រជុំជាន់ទី៥...

កម្មវិធីអាហារូបករណ៍ PPIU & SHA...

Post Date : 14-Aug-2017

តើ SHARE ជាអ្វីទៅ?

          SHARE គ...

កាលបរិច្ឆេទប្រឡងបញ្ចប់ថ្នាក់បរ...

Post Date : 21-Aug-2017

សេចក្តីជូនដំណឹង


នាយកដ្ឋានសិក្សា នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) មានកិត្ត...

ពិធីចែកសញ្ញាបត្រ

Post Date : 17-May-2017

សេចក្តីជូនដំណឹងស្តីពីពិធីប្រគល់សញ្ញាបត្រជូននិសិ្ស?

Count Visitor

hit counter