ពិធីចុះហត្ថលេខាលើអនុស្សរណៈ

 សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និង វិជ្ជាស្ថាន Asian Institute of Technology (AIT) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នឧត្តមសិក្សាទាំងពីរ

     កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងបាងកក  មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU)រវាង៖
1. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) តំណាងដោយលោកជំទាវ ទេព​កូលាប សាកលវិទ្យាធិការនៃPPIU និង

2. វិជ្ជាស្ថាន Asian Institute of Technology (AIT) តំណាងដោយលោកសាស្ត្រាចារ្យ វរសាក់ កាណុក នុគុតឆៃ ប្រធានវិជ្ជស្ថាន AIT ។

គោលបំណងនៃអនុស្សរណៈយោគយល់គ្នា(MOU)នេះ គឺដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ រវាង PPIU និង AIT លើផ្នែកសិក្សា វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។ សកម្មភាព មានជាអាទិ៍៖

         - បញ្ជូននិស្សិតនិងបុគ្គលិកទៅបន្តការសិក្សា កម្រឹតក្រោយបរិញ្ញាបត្រ (Master &PhD);

         - ការផ្លាស់ប្ដូរសាស្ត្រាចារ្យ និងនិស្សិត

         - រួមគ្នាបង្កើតកម្មវិធី សញ្ញាបត្រពីរព្រមគ្នា​(dual degree) សញ្ញាបត្រចេញជាមួយគ្នា​(joint degree) និងកម្មវិធីជាពីររយៈកាល (two-stage programs)…

         - សហការគ្នាធ្វើសកម្មភាពស្រាវជ្រាវរួមគ្នា

         - សហការគ្នារៀបចំសិក្ខាសាលា និង/ឬការប្រជុំនានា

         - សកម្មភាពសិក្សាផ្សេងទៀត ដែលភាគីទាំងពីរយល់ស្របគ្នាថាត្រូវរៀបចំ ។

         លោកជំទាវ ទេព​កុលាប និងលោកសាស្ត្រាចារ្យ វរសាក់ កាណុក នុគុតឆៃ បានសម្ដែងនូវសេចក្ដីរីករាយពេញចិត្ត ចំពោះការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU)គ្នានេះ  ហើយសន្យាថានិងខិតខំឧ្យកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នឧត្តមសិក្សាទាំងពីរ សម្រេចបានផ្លែផ្ការ ៕

Facebook Page

កម្មវិធីបោះជំរុំយុវជនអាស៊ាន ២០១៧

  PPIU បញ្ជូននិស្សិតប្រាំរូបទៅចូលរួមកម្មវិធី BSRU-ASEAN Youth Camp 2017 នៅសាកលវិទ្យាល័យដៃគូ BSRU ប្រទេសថៃចំនួន១០ថ្ងៃ។ក្រោមការដឹកនាំរបស់លោកជំទាវ ទេព កូល?

ពិធីចុះហត្ថលេខាលើអនុស្សរណៈ

 សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និង វិជ្ជាស្ថាន Asian Institute of Technology (AIT) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីកិច្ចសហប្រតិបត្តិការ រវាងស

សិក្សាសាលាស្តីពី“ ការអភិវឌ្ឍជាជីពស?

សិក្សាសាលាស្តីពី“ ការអភិវឌ្ឍជាជីពសម្រាប់អនាគតនិស្សិត ”

កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំរបស់សាកលវិទ្យាល័យភ្នំព?

កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងភាសា

ដំណើរទស្សនកិច្ចសិក្សានៃនិស្សិតសាកលវិទ្យាល័យបានសម្តេចចាវប្រ៉ាយ៉ារ៉ាឆាផាត (BSRU) មកកាន់ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្នុងកម

កាលបរិច្ឆេទប្រឡងថ្នាក់បរិញ្ញាបត្រ

សេចក្តីជូនដំណឹង


នាយកដ្ឋានសិក្សា នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) មានកិត្តិយសសូមជម្រាបជូននិស្សិតថ្នាក់បរិញ្ញាបត្រ

PPIU បញ្ជូននិស្សិតទៅចូលរួមកម្មវិធី UBU Language & Cultu

PPIU បញ្ជូននិស្សិតពីររូបទៅចូលរួមកម្មវិធី UBU Language and Culture Camp 2017

នៅសាកលវិទ្យាល័យដៃគូ Ubon Ratchathani University (UBU) ប្រទេសថៃ 

ក្រោមការដឹកនាំរបស់លោកជំទាវ ទេព ក

គណៈប្រតិភូនៃ Sakura International Academy ប្រទេសជប៉ុន អញ្ជើ?

កាលពីថ្ងៃពុធទី 15 ខែមិថុនា ឆ្នាំ 2017 នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU), លោកស្រីទេពកុលាប សាកលវិទ្យាធិការ និងគណៈគ្រប់គ្រង នៃសាកលវិទ

ពិធីចែកសញ្ញាបត្រ

សេចក្តីជូនដំណឹងស្តីពីពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភី !!

 សាក

Count Visitor

hit counter